នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ស្លេះ ពុនយ៉ាមុីន សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ២ បាននាំយកថវិកាឧបត្ថមជូននិស្សិតដែលត្រូវទៅបន្តការសិក្សានៅប្រទេសឥណ្ឌូនេសុី ចំនួន៦នាក់ ដោយម្នាក់ៗទទួលបានថវិកា ៨០០ដុល្លា សរុបថវិកា ៤,៨០០ដុល្លា។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមបានណែនាំ និងផ្តាំផ្ញើដល់ប្អូនៗដែលជានិសិត្សទាំងអស់ឲ្យបានជ្រាបដែរថា ក្រោមការដឹកនាំប្រកបដោយគតិ្តបណ្ឌិតដ៏ឈ្លាសវៃរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី គឺជម្រុញយកចិត្តទុកដាក់ខ្ពស់ទៅលើធនធានមនុស្សស្របនិងយុទ្ធសាស្រ្តនាសម័យឌីជីថលនេះមិនថាសាសនាណាក៏ដោយ ដូច្នេះហើយសូមកុំអស់សង្ឃឹមត្រូវសម្រេចគោលដៅឲ្យបាន ។
(ឪពុកម្តាយសុខចិត្តក្រទ្រព្យ តែមិនចង់ឃើញកូនក្រចំណេះនោះទេ)